មេ Amazon លក់ភាគហ៊ុនបាន ៣ពាន់លានដុល្លារ ចំពេលវឹកវរក្នុងការបោះឆ្នោតអាមេរិក

យោងតាមឯកសារថ្មីមួយនៃគណៈកម្មការមូលបត្រ Securities and Exchange Commission (SEC) បានឲ្យដឹងថាលោក Jeff Bezos ដែលជាមហាសេដ្ឋី និងស្ថាបនិកក្រុមហ៊ុន Amazon បានលក់ភាគហ៊ុនរបស់ក្រុមហ៊ុនបានតម្លៃ ៣ ពាន់លានដុល្លារ កាលពីថ្ងៃច័ន្ទ និងអង្គារ។